+ គ្រឿងផ្សំ ៖
– ត្រីសមុទ្រធំ
ចៀយកសាច់ប្រហែល កន្លះគីឡូ
– ខ្ទឹម ស
៤ ទៅ ៥ កំពឹស
– ម្រេចស
១/៤ ស្លាបព្រាកាហ្វេ
– គល់ជីវ៉ាន់ស៊ុយហាន់ម៉ដ្ឋ
២-៣ គល់ (នឹងហាន់ ស្លឹក ២ ស្លាបព្រាបាយផ្សេង)
– ម្ទេសក្រហមធំ
៣ គ្រាប់ (ហាន់ ២ ចំណិត ផ្សេង)
– ម្ទេសខៀវ ១ គ្រាប់
– ម្ទេសខៀវ ១ គ្រាប់
– ស្ករត្នោត
៣ ស្លាបព្រាបាយ
– ទឹកត្រី
១ ស្លាបព្រាបាយកន្លះ
– ទឹកអំពិល
២ ស្លាបព្រាបាយកន្លះ
+ វិធីធ្វើ ៖
– បុកខ្ទឹមស
ម្រេចស គល់ជីវ៉ាន់ស៊ុយ បុកចូលគ្នា រួចដាក់ម្ទេសក្រហម
ម្ទេសខៀវដែលហាន់រួច
ចូលបុកឲ្យម៉ដ្ឋ
សម្រាប់ធ្វើទឹកជូរអែម
– បន្ទាប់មកដួស
ខ្ទឹម ម្ទេស ២ស្លាបព្រាបាយ ដែលបុកហើយយកទៅឆា រលីងបន្តិច រួចដាក់ស្ករត្នោតរលីងឲ្យស្ងួត
រួចដាក់ទឹក ១ពែងតូច ចូល ដាក់ទឹកត្រី ទឹកអំពិល រួចកូរវាប្រហែល ៤ នាទី
រួចដួសទុកមួយអន្លើ
បន្ទាប់ពីវាត្រជាក់ដាក់ស្លឹកជីវ៉ាស៊ុយចូល
– សាច់ត្រីលាងឲ្យស្អាត
រួចលាបជាមួយប្រេងអូលីវ បន្ទាប់មកយកវាមកចៀន ប្រហែល ៦ នាទី
– ដួសត្រីដាក់ចាន
រួចដួសទឹកជូរអែមដែលឆាហើយ និងដាក់ម្ទេសក្រហម២ចំណិតពីលើរួចជាការ
ស្រេច ៕