– ពងទាប្រៃ ៣ គ្រាប់
– សាច់ជ្រូកចិញ្ច្រាំ ១ ខាំ
កន្លះ
– ម្សៅបំពង
– ជីម្រះព្រៅ
– ប្រងឆា ១ ស្លាបព្រាបាយកន្លះ
– ខ្ទឹមស ចិញ្ច្រាំ និង
ម្ទេសហាន់ម៉ដ្ឋៗ លាយចូលគ្នា ២ ស្លាបព្រាបាយ
– ស្ករស ១/៤ ស្លាបព្រាបាយ
– ទឹកត្រី ១ ស្លាបព្រាបាយកន្លះ
– ប្រេងខ្យង ១ ស្លាបព្រាបាយ
– ទឹកស៊ីអ៊ីវ ១/៤ ស្លាបព្រាបាយ
– ម្ទេសហាន់ ១គ្រាប់
សម្រាប់ដាក់ឆាជាមួយសាច់ជ្រូក
+ វិធីធ្វើ ៖
– ដំបូង
ស្ងោពងទាឲ្យឆ្អិនរួចបកវាពុះជាពីរ
បន្ទាប់មកយកទៅប្រឡាក់ជាមួយម្សៅបំពង ហើយបំពងវាឲ្យក្រៀមល្មម
រួចទុកមួយអន្លើ
– ជីម្រះព្រៅ
យកមួយក្ដាប់ទៅបំពងឲ្យក្រៀមល្មមរួចទុកមួយអន្លើ
– ដាក់ប្រេងឆាចូលខ្ទះ
រួចដាក់ខ្ទឹមស និងម្ទេស រលីងបន្តិចដាក់សាច់ជ្រូកចិញ្ច្រាំចូល
ដាក់គ្រឿងដូចជា ស្ករស ទឹកត្រី ប្រេងខ្យង ទឹកស៊ីអ៊ីវ ឆាឆ្អិន កូរឲ្យសព្វ
រួចដាក់ម្ទេសក្រហម និងជីម្រះព្រៅមិនទាន់ចំអិន៤ ៥ សន្លឹក ឆាជាមួយគ្នា
បន្ទាប់មកចាក់សាច់ជ្រូកឆាពីលើពងទាបំពង រួចដាក់ជីម្រះព្រៅបំពងពីលើរួចជាការស្រេច
៕