+ គ្រឿងផ្សំ ៖
– ផ្សិតម្ជុល, ផ្សិតកញ្ចោ, ផ្សិតអំបោះ (ឬអាចបន្ថែម ត្រចៀកកណ្ដុរ កន្លះខាំ)
– មើមឆៃថាវ ១ កាត់ ជាដុំប្រហែល ៤ អ៊ីង
– មើម របស់ជីវ៉ាន់ស៊ុយ ៣
– ម្រេចស ១/៤ ស្លាបព្រាកាហ្វេ
– ខ្ទឹមស ២ កំពឹស
– ខ្ទឹមបារាំង មួយចំហៀង
– គល់ស្លឹកគ្រៃ ២ គល់
– រំដេង
– ស្លឹកក្រូចសើច ៦ សន្លឹក
– ខ្ទឹមក្រហម ២ មើម ពុះជាបួនៗ
– ម្ទេសហ៊ុយ ២ ស្លាបព្រាកាហ្វេ
– ទឹកស៊ីអ៊ីវ ៣ ស្លាបព្រាបាយ
– ស្ករស១ ស្លាបព្រាកាហ្វេ
– ប៉េងប៉ោះក្រហមតូចៗ ៥ ផ្លែ
– ទឹកក្រូចឆ្មារ ៣ ស្លាបព្រាបាយ
– ផ្សិតម្ជុល, ផ្សិតកញ្ចោ, ផ្សិតអំបោះ (ឬអាចបន្ថែម ត្រចៀកកណ្ដុរ កន្លះខាំ)
– មើមឆៃថាវ ១ កាត់ ជាដុំប្រហែល ៤ អ៊ីង
– មើម របស់ជីវ៉ាន់ស៊ុយ ៣
– ម្រេចស ១/៤ ស្លាបព្រាកាហ្វេ
– ខ្ទឹមស ២ កំពឹស
– ខ្ទឹមបារាំង មួយចំហៀង
– គល់ស្លឹកគ្រៃ ២ គល់
– រំដេង
– ស្លឹកក្រូចសើច ៦ សន្លឹក
– ខ្ទឹមក្រហម ២ មើម ពុះជាបួនៗ
– ម្ទេសហ៊ុយ ២ ស្លាបព្រាកាហ្វេ
– ទឹកស៊ីអ៊ីវ ៣ ស្លាបព្រាបាយ
– ស្ករស១ ស្លាបព្រាកាហ្វេ
– ប៉េងប៉ោះក្រហមតូចៗ ៥ ផ្លែ
– ទឹកក្រូចឆ្មារ ៣ ស្លាបព្រាបាយ
+ វិធីធ្វើ ៖
–ដាក់ទឹកក្នុងឆ្នាំង ២ លីត្រ រួចដាក់លើភ្លើង
បន្ទាប់មកដាក់មើមជីវ៉ាន់ស៊ុយ មើមឆៃថាវ ខ្ទឹមបារាំង ខ្ទឹមស ម្រេច
រម្ងាស់ចោលមួយម៉ោង ដើម្បីយកធ្វើទឹកតុងយ៉ាំ។
–គល់ស្លឹកគ្រៃកាត់វាជា៣ កង់ ដំឲ្យបែក រំដេងហាន់ជា 8 បន្ទះក្រាស់ល្មម ខ្ទឹមក្រហម ពុះជាបួនៗ រួចកំលោចឲ្យឈ្ងុយបន្តិច។
–ដាក់ឆ្នាំងមួយលើចង្ក្រានរួចដាក់ប្រេងឆាចូលបន្តិច
រលីងម្ទេសហ៊ុយ រួចចាក់ទឹករម្ងាស់ខាងលើចូល បន្ទាប់មកទៀតដាក់គល់ស្លឹកគ្រៃ
រំដេង ខ្ទឹមក្រហម ស្លឹកក្រូចហែកញីៗវាឲ្យចេញក្លិនសឹមដាក់ ទុកវា ៣ នាទី។
–បន្ទាបមកដាក់ផ្សិតចូល រួចដាក់ទឹកស៊ីអ៊ីវ ស្ករស
ទុកឲ្យពុះបន្តិចបិទភ្លើងចង្ក្រាន រួចដាក់ប៉េងប៉ោះ ទឹកក្រូចឆ្មារចូល
ដួសដាក់ចាន បន្ថែមស្លឹកជីវ៉ាន់ស៊ុយបន្តិច រួចជាការស្រេច ៕