ឆា​មាន់​ការី​ក្រហម​

+ គ្រឿងផ្សំ​
សាច់មាន់ 2 ខាំ​កន្លះ​
គ្រឿងការី 2-3 ស្លាបព្រា​បាយ​
ទឹកត្រី កន្លះ ទៅ មួយ ស្លាបព្រា​កាហ្វេ​
ស្ករត្នោត 1 ស្លាបព្រា​បាយ​
ខ្ជាយ 3 មើម​តូចៗ​ល្មម​
ម្រេច​ខ្ចី​ត្រាំ 2 កួរ​
ទឹកខ្ទិះ​ដូង 90 ml
ស្លឹក​ក្រូចសើច 3 សន្លឹក​
សណ្ដែកបារាំង 1 ខាំ​
ជី​នាងវង​
ប៉េងប៉ោះ​តូច 4 ផ្លែ​
+ វិធី​ធ្វើ​

ហាន់សាច់​មាន់​ជា​ដុំ​តូចៗ រួច​ប្រឡាក់​ជាមួយ​ទឹកត្រី
ខ្ជាយ ហាន់​សរសៃ​វែង​ឆ្មារៗ ម្រេច​ខ្ចី​កាត់​ខ្លីៗ ស្លឹ​ក្រូចសើច​ហាន់​ឆ្មារៗ សណ្ដែកបារាំង​ហាន់​បញ្ឆិតៗ ប៉េងប៉ោះ​ពុះ​ជា​ពីរៗ​
ដាក់​ប្រេងឆា​ក្នុង​ខ្ទះ​ឲ្យ​ក្ដៅ​បន្តិច ចាក់​គ្រឿងការី​ចូល​ឆា​វា​បន្តិច​សឹម​ចាក់ទឹក​ខ្ទិះដូង​ពាក់កណ្ដាល​ចូល​សិន កូរ​វា​ឲ្យ​ជាប់ រួច​ដាក់​ស្ករត្នោត​ចូល​ឆា​វា​ឲ្យ​ឡើង​ក្រហម រួច​ចាក់​សាច់មាន់​ចូល ឆា​កូរ​វា​ឲ្យ​សព្វ បន្ទាប់​មកចាក់​ទឹកខ្ទិះ​ដូង​ដែល​នៅ​ពាក់កណ្ដាល​ទៀត​ចូល ឆា​វា​ឲ្យ​គោក​បន្តិច ដាក់ បន្លែ សណ្ដែកបារាំង ខ្ជាយ ម្រេច ឆា​វា​ឲ្យ​ឆ្អិន​បន្តិច ដាក់​ប៉េងប៉ោះ​ចូល ឆា​ត្រឡប់​បន្តិចទៀត​រួច​ជាការ​ស្រេច ៕