ខ​គោ​បែប​ថៃ​

+ គ្រឿងផ្សំ​ ៖
សាច់គោ សាច់​ភ្លៅ 7 ខាំ​
អំបិល 1 ស្លាបព្រា​កាហ្វេ​
ទឹក​ស៊ុប​គោ 900 មី​លី​លីត្រ (​បានមកពី​រម្ងាស់​ឆ្អឹង​គោ ជាមួយ​មើម​ឆៃ​ថា ការ៉ុត ខ្ទឹមបារាំង រយៈពេល 2 ម៉ោង រួច​បន្ថែម​ទឹក រម្ងាស់ 1 ម៉ោង​ទៀត​)
ទឹកស៊ីអ៊ីវ 2 ស្លាបព្រា​បាយ​
ទឹកស៊ីអ៊ីវ​ខ្មៅ 1 ស្លាបព្រា​បាយ​
ទឹកត្រី 1 ស្លាបព្រា​បាយ​
ប្រេងខ្យង 2 ស្លាបព្រា​បាយ​
ស្ករត្នោត 3 ស្លាបព្រា​បាយ​
គ្រាប់​របស់​ផ្កា​ជី​វ៉ាន់ស៊ុយ 1 ស្លាបព្រា​កាហ្វេ​
ឈើអែម 2
ផ្កា​ច័ន្ទ 2 គ្រាប់​
ម្រេច ស ម្រេចខ្មៅ កន្លះ​ស្លាបព្រា​កាហ្វេ​
– Goji Berries 1 ស្លាបព្រា​បាយ
ស្លឹក​បៃតង 2 សន្លឹក (ដើមយីថោ)
ផ្សិត​ក​ញ្ចោ កន្លះ​ខាំ​
ខ្ទឹមបារាំង 1 មើម ហាន់​
ខ្ទឹមស 8 កំពឹស​
ខ្ញី 1 ហាន់​បន្ទះៗ​
រំដេង 1 ហាន់​បន្ទះៗ​
+ វិធី​ធ្វើ​ ៖
ហាន់​សាច់គោ​ដុំ​ធំ​ៗល្មម រួច​រោយ​អំបិល​ពីលើ​បន្តិចៗ បន្ទាប់មក​យក​សាច់គោ​ចៀន​ប្រហែល​45 វិនាទី (​មិន​ដល់​1​នាទី​ទេ​) រួច​ដួស​វា​ដាក់​ចាន​
បន្ទាប់មក​ដាក់​ឆ្នាំ​ថ្មី​លើ​ចង្ក្រាន យក​សាច់​ដាក់​ក្នុង​ឆ្នាំង​ថ្មី ចាក់ទឹកស៊ុបគោចូលរម្ងាស់បណ្ដើរៗ (​កុំ​
ភ្លេច​ដួស​ពពុះ​ចេញ​)
រួច​ដាក់​ផ្សិត​ក​ញ្ចោ ខ្ទឹមបារាំង ខ្ទឹមស​(​ដំ​) យក​គ្រឿងទេស​មួយចំនួន​ដូចជា គ្រាប់​ផ្កា​ជី​វ៉ាន់ស៊ុយ
ឈើអែម ផ្កា​ច័ន្ទ ម្រេចស ម្រេចខ្មៅ Goji Berries ស្លឹក​បៃតង ខ្ញី រំដេង ដាក់ចូល​ក្នុង​ស្បៃ​មួយ​ចង​ឲ្យ​ជិត​រួច​ដាក់​វា​ចូលក្នុង​ឆ្នាំង រួច​គ្រប់​ឆ្នាំង​ឲ្យ​ជិត​រម្ងាស់រយៈពេល 3 ម៉ោង នៅពេល​ញ៉ាំ​បន្ថែម ស្លឹក​ជី​វ៉ាន់ស៊ុយ​ពីលើ​បន្តិច​រួច​ជាការ​ស្រេច ៕