+ គ្រឿងផ្សំ ៖
– បង្គា 2
ខាំកន្លះ
– ខ្ទឹមស 4
កំពឹស
– ម្ទេសក្រហម 3 គ្រាប់
– ម្ទេសខៀវ 1 គ្រាប់
– ម្ទេសក្រៀម 3 គ្រាប់
– គល់ជីវ៉ាន់ស៊ុយ 3
– ខ្ទឹមក្រហម 2 មើម
– ទឹកស៊ុបមាន់ កន្លះពែង
– ទឹកអំពិល 3 ស្លាបព្រាបាយ
– ទឹកត្រី 1
ស្លាបព្រាបាយកន្លះ
– ស្ករត្នោត 3 ស្លាបព្រាបាយ
– ខ្ទឹមក្រហម បំពង 2 ស្លាបព្រាបាយ
+ វិធីធ្វើ ៖
– បុក ខ្ទឹមក្រហមហាន់ 2 មើម ខ្ទឹមស 4 កំពឹស ម្ទេសក្រហម 2 គ្រាប់ គល់ជីវ៉ាន់ស៊ុយ ចូលគ្នាឲ្យម៉ដ្ឋ។
– ម្ទេសក្រហម 1 គ្រាប់ និងម្ទេសខៀវ 1 គ្រាប់ ហាន់បញ្ឈិតៗ
– ដាក់ខ្ទះលើចង្ក្រានដាក់ខ្លាញ់ឲ្យក្ដៅបន្តិច
យកបង្គាដែលបងសំបកហើយមកចៀនឆ្អិនល្មម រួច
ដួសចេញ។
– យកគ្រឿងដែលបុកខាងលើដាក់រលីងក្នុងខ្ទះឲ្យក្រៀមបន្តិច
ដាក់ទឹកស៊ុបមាន់ ស្ករត្នោត ទឹកត្រី
ទឹកអំពិល ចូល
រួចកូរវាឲ្យឡើងក្រហមរីងទឹកបន្តិច រួចដាក់បង្គាចូល និងម្ទេសក្រហម
ម្ទេសខៀវចូល កូរបន្តិច បិទភ្លើងចង្ក្រានរួចដួសដាក់ចានរោយខ្ទឹមបំពង
ស្លឹកជីវ៉ាន់ស៊ុយបន្តិច និងដាក់ម្ទេសក្រៀម ពីលើរួចជាការស្រេច ៕(ទស្សនាវីដេអូខាងក្រោម)