+ គ្រឿងផ្សំ ៖
– មឹកធំៗ ៣ទៅ5ក្បាល
– ស្លឹកជីរវ៉ាន់ស៊ុយចិញ្ច្រាំ
1ស្លាបព្រាកាហ្វេ
– ទឹកស៊ីអ៊ីវ ១-២
ស្លាបព្រាបាយ
– ប្រេងខ្យង
១ស្លាបព្រាបាយ
– ស្ករស
១ស្លាបព្រាកាហ្វេ
– សាច់ជ្រូកចិញ្ច្រាំ
១ខាំ
– ខ្ទឹមសចិញ្ច្រាំ
១ស្លាបព្រាបាយ
– ការ៉ុតចិញ្ច្រាំ
១ស្លាបព្រាបាយ
– ខ្ទឹមបារាំងចិញ្ច្រាំ
កន្លះស្លាបព្រាបាយ
– ម្ទេសហាវ៉ៃព៌ណក្រហមចិញ្ច្រាំ
១ស្លាបព្រាបាយ
– ម្រេចម៉ត់
កន្លះស្លាបព្រាកាហ្វេ
– ស្លឹកខ្ទឹមកាត់ខ្លីៗ
១ស្លាបព្រាកាហ្វេ
– ប្រេងឆា
១ស្លាបព្រាបាយ
+ របៀបធ្វើ ៖
– ដាំខ្ទះអោយក្តៅ
ដាក់ខ្ទឹមសបំពងអោយប្រែព៌ណ សឹមដាក់សាច់ជ្រូកឆាពីរបីត្រឡប់
បន្ថែរសជាតិដោយ ទឹកស៊ីអ៊ីវ ស្ករ ប្រេងខ្យង ម្ទេសហាវ៉ៃ ម្រេចម៉ត់ ការ៉ុត
ខ្ទឹមបារាំង និងស្លឹកជីរវ៉ាន់ស៊ុយ
ឆាផ្សំចូលគ្នាឲ្យបានរសជាតិតាមចំណង់ចំណូលចិត្ត។
– យកសាច់ឆាទៅញាត់នៅក្នុងមឹកឲ្យសមល្មមណែនល្អរួចយក
ឈើចាក់ធ្មេញខ្ទាស់មុខវាកុំឲ្យធ្លាយស្នូលចេញមកក្រៅ ។
– បន្ទាប់មកយកវាទៅអាំងឲ្យឆ្អិន
សឹមលើកដាក់ចាននិងហាន់ជាចំណិតៗ ។
ទទួលទានជាមួយទឹកប៉េងប៉ោះឬទឹកត្រីកោះកុងនិងបាយសក្តៅៗឬធ្វើជាគ្រឿងក្លែមក៏បាន
៕