+ គ្រឿងផ្សំ ៖
·
អន្ទង់៣ខាំច្បុតយករំអិលចេញជាមួយចំបើង
ឬអង្កាម ឬស្លឹកននោងលាយផេះរួចលាងទឹកវាឲ្យ
ស្អាតកាត់កង់ៗប្រវែង២ថ្នាំងដៃ ។
·
ត្រយ៉ូងចេក
១បងស្រទាប់ចាស់ៗចេញឲ្យអស់រួចពុះវាជា ២ សឹមកាត់វាកង់ៗដូចស្ងោរ ។
·
គល់ស្លឹកគ្រៃ ២គល់
កាត់វាបញ្ឆិតៗស្ដើងៗ ប្រវែង ២ថ្នាំងដៃ ។
·
រំដេងចិតស្ដើងៗ ៤បន្ទះ
·
ស្លឹកក្រូចសើច ៣សន្លឹក
·
ខ្ញីចិតបន្ទះស្ដើងៗ ៣បន្ទះ
·
ហេប៊ី យីហ៊ឺ កន្លះខាំ
·
ទឹកដោះគោឆៅរូបខ្លាឃ្មុំ
១កំប៉ុងដែកខ្លី
·
ទឹកកកដុំដំឲ្យម៉ត់ កន្លះគីឡូ
·
ជីវ៉ាន់ស៊ុយ តិចតួច
·
ជីរណា តិចតួច
·
បន្លែភ្លៅកង្កែប ឬត្រកួន ១ខា
កាត់ខ្លីៗប្រវែងមួយថ្នាំងដៃ
·
ខ្ទឹមសចិញ្ច្រាំ
១ស្លាបព្រាបាយ
·
ទឹកត្រី ១ស្លាបព្រាបាយ
·
ស្ករស កន្លះស្លាបព្រាកាហ្វេ
·
ម្សៅស៊ុបរ៉តឌី
ឬខ្នរមួយចឹប
·
ប្រេងឆា ៣ស្លាបព្រាបាយ
·
នំបញ្ចុក កន្លះគីឡូ
·
ប្រើទឹកជ្រលក់ទឹកត្រីកោះកុង
ឬទឹកតៅហ៊ូ
+ វិធីធ្វើ ៖
·
ដាំឆ្នាំងឲ្យក្ដៅ
ដាក់ប្រេងឆា ខ្ទឹមសចិញ្ច្រាំ ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង ខ្ញី
លីងពួកវាចូល គ្នាឲ្យឈ្ងុយសឹមដាក់ត្រយ៉ូងចេក ហៃប៊ី យីហ៊ឺ
រួចដាក់ទឹកកកចូល ។
·
ពេលទឹកកករលាយយើងទុកឲ្យវាពុះសឹមដាក់ទឹកត្រី
ស្ករស ម្សៅស៊ុបខ្នរ ឬរ៉តឌី ភ្លក្សមើល ល្មមចូលចិត្តសឹមបង់អន្ទង់ចូល
រង់ចាំវាមួយរំពុះសឹមបន្ថយភ្លើងឲ្យវាឆេះខ្សោយៗ ។
·
បន្ទាប់មកចាក់ទឹកដោះគោឆៅ
បន្លែភ្លៅកង្កែប ឬត្រកួន ជីរណា ជីវ៉ាន់ស៊ុយ ចូលព្រមគ្នា ។
·
ទទួលទានស៊ុបអន្ទង់ជាមួយនំបញ្ចុក
ជ្រលក់ទឹកត្រីកោះកុង ឬទឹកតៅហ៊ូ ឬទឹកត្រីអំពិលទុំ ក៏បានតាមចំណូលចិត្ត ៕