+ គ្រឿងផ្សំ ៖
·
ត្រកួនខ្ចី ត្រកួនចិន
·
ខ្ទឹមសហាន់ស្តើងៗ
·
ម្ទេសហិលដាក់តាមការចូលចិត្ត
·
ម្សៅស៊ុបរ៉ុតឌី
·
ប្រេងខ្យង
·
ប្រេងឆា
·
ទឹកស៊ីអ៊ីវ
·
ទឹកត្រី
·
ស្ករស
·
សាតេដប រឺ ទឹកសៀងដប
+ វិធីធ្វើ
៖
·
យកគ្រឿងខាងលើទាំងអស់លាយអោយសព្វជាមួយត្រកួន
·
ដាក់ខ្ទះលើភ្លើងអោយក្តៅ
ចាក់ប្រេងឆាចូល ហើយដាក់ត្រកួនដែលលាយគ្រឿងរួច ត្រលប់អោយទន់ត្រកួន
តែកុំឲ្យឆ្អិនពេក ជាកាស្រេច ។
+ ឬអាចយកត្រគួនទៅស្រុះអោយទន់
ហើយយកគ្រឿងខាងលើឆាកូលើភ្លើងអោយសព្វ
សឹមយកទឹកឆាមកស្រោចពីលើត្រគួនដែលស្រុះក៏បាន ៕