ឡាប​ខ្យង​


+ គ្រឿងផ្សំ​
ខ្យង ១​គីឡូ​
អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​
ម្សៅ​ឆា ៣០​ក្រាម​
ទឹកខ្មេះ ៣០​មី​លី​លីត្រ​
អង្ករលីង កិន​ម៉ត់ ១​ស្លាបព្រា​បាយ​
ម្ទេស​ម៉ត់ កន្លះ​ស្លាបព្រា​បាយ​
ទឹកក្រូច​ឆ្មារ ១​ស្លាបព្រា​បាយ​កន្លះ​
ទឹកត្រី ១​ស្លាបព្រា​បាយ​
ជី​អង្កាម​
ខ្ទឹមក្រហម ហាន់​ស្តើងៗ​
ស្លឹក​ខ្ទឹម ហាន់​ល្អិតៗ​
– ស្ករស
+ វិធី​ធ្វើ​
លាង​ទឹក​ខ្យង​អោយ​ស្អាត រួច​ដាក់​ស្ងោ (​ដាក់​អំបិល​) អោយ​ឆ្អឹ​ន រួច​ឆ្កឹះ​យកតែ​សាច់ នឹង​លាង​ទឹក​ចេញ​អោយ​ស្អាត​។​
យក​សាច់​ខ្យង​ច្របល់​ជាមួយ​ម្សៅ​ឆា និង​ទឹកខ្មេះ​អោយ​សព្វ រួច​លាង​ទឹក​អោយ​ស្អាត សឹម​យកទៅ​ស្ងោ​មួយ​ពុះ រួច​ស្រង់​ចេញ​។​
យក​សាច់​ខ្យង​ដាក់​ក្នុង​ចាន​មួយ រួច​ដាក់​អង្ករលីង ម្ទេស​ម៉ត់ ទឹកក្រូច​ឆ្មារ ទឹកត្រី ជី​អង្កាម ខ្ទឹមក្រហម និង​ស្លឹក​ខ្ទឹម​ច្របល់​អោយ​សព្វ​ជាការ​ស្រេច​៕
វិធីធ្វើ៖ ( សូមទស្សនាវិធីធ្វើតាមរយៈវីដេអូបង្ហាញ)