+គ្រឿងផ្សំ៖
– ក្រពះជ្រូក
៥ខាំ
– ខ្ទឹមស
(ចិញ្ច្រាំដុំធំៗ)
– ទឹក
១លីត្រ
– ប្រេងឆា
– ម្សៅម្ទេស
២០ក្រាម
– ស្ករ
៥០ក្រាម
– ទឹកស៊ីអ៊ីវ
៥០មីលីលីត្រ
– ម្សៅផ្សំរសជាតិ
កន្លះស្លាបព្រាបាយ
– ទឹកម្ទេសកូរ៉េ
២ស្លាបព្រាបាយ
– ខ្ទឹមបារាំង
៥០ក្រាម (ហាន់ធំ)
– គីមឈី
៥ខាំ
+របៀបធ្វើ៖
– ដាំទឹកឲ្យពុះដាក់ក្រពះជ្រូកស្ងោរ១នាទី
រួចស្រង់ចេញ យកមកលាងទឹកឲ្យស្អាត។
– ដាំឆ្នាំងដាក់ប្រេងឆា
ខ្ទឹមបំពងអោយប្រែពណ៌ សឹមចាក់ទឹកចូល រួចដាក់ម្សៅម្ទេស ស្ករ ទឹកស៊ីអ៊ីវ
ម្សៅផ្សំរសជាតិ និងទឹកម្ទេសកូរ៉េកូរឲ្យសព្វ
រួចដាក់ក្រពះជ្រូកចូលស្ងោរប្រហែល ៤៥នាទី។
– បន្ទាប់មកដាក់
ខ្ទឹមបារាំង និងគីមឈីចំអិន ១៥ទៅ២០នាទីទៀតសឹមស្រង់ក្រពះជ្រូកចេញ
ហាន់ជាចំណិតតូចល្មមជាការស្រេច៕