ផាក់ឡូវ​ត្រចៀក​ជ្រូក


គ្រឿងផ្សំ៖

-  ត្រចៀក​ជ្រូក​កន្លះ​គីឡូ
-  គ្រឿង​ផាក់ឡូវ​២ដុំ (ក្នុងរូប​ខាង​ក្រោម ១ប្រអប់​មាន​៤ដុំ​តូចៗ)

របៀបធ្វើ៖

-  លាង កោស​ត្រចៀក​ជ្រូក​អោយ​ស្អាត។
-  ត្រចៀក​មួយ​កាត់​ជា​៣​ឬជា៤។
-  យក​ដុំ​ផាក់​ឡូវ​ដាក់​ចូល​ក្នុង​ទឺក​ក្តៅមួយ​ចាន​ចង្កឹះ។ ទុក​មួយ​សន្ទុះអោយ​វារលាយ។
-  ត្រាំ​ត្រចៀក​ជ្រូក​ដែល​កាត់​រួច​នឹង​ទឹក​ផាក់​ឡូវ​នេះ​​ទុក​ចោល​រយៈពេល​កន្លះ​ម៉ោង ដើម្បី​អោយ​ចូល​ជាតិ​។
-  ឆា​ច្របល់ត្រចៀកនិង​ទឹក​គ្រឿង​ផាក់​ឡូវ​រហូត​ដល់​ឡើង​ពណ៌ល្អ
-  ចាក់​ទឹក​ថែម​និង​រំងាស់​រហូត​ដល់​ត្រចៀក​ជ្រូក​ផុយជា​ការ​ស្រេច។