ភ្លាស្បែកជ្រូក

គ្រឿង​ផ្សំ
- សាច់គោ (សាច់​សុទ្ធ)
- ស្បែក​ជ្រូក​ក្រៀម (ស្បែក​ជ្រូក​កញ្ចប់ហាន់​តូចៗ គេ​និយមយកមក​ដាក់​ជាមួយ​គួង​)
- សណ្តែក​កួរ
 - ក្រូចឆ្មារ
 - អង្ករលីង
 - ប្រហុក
 - គល់ស្លឹកគ្រៃ​ហាន់
 - ជីរអង្កាម ឬ​ជី​បន្លា
 - ខ្ទឹមសរ
 - អំបិល  ស្ករ​  ទឹកត្រី

របៀប​ធ្វើ
 - ហាន់​សាច់​គោជា​ចំណិតតូចៗ។
 - បុកខ្ទឹមសរ​ដាក់​ក្នុង​សាច់​ដែល​ហាន់​ហើយ។ រួច​ច្របាច់​ក្រូច​ឆ្មារ​ដាក់ ដាក់ស្ករ អំបិល​ទឹក​ត្រី បន្ទាប់មកច្របល់​រហូត​ដល់​ឆ្អិន​សាច់​គោ។
-  ​ដាក់​គល់​ស្លឹក​គ្រៃ​ហាន់​ច្របល់​បន្ថែមជាមួយ​សាច់​គោ។
 - ស្រុះ​ស្បែក​ជ្រូកអោយរីក។
 - ហាន់សណ្តែក​កួរតូចៗ​ឬ បុក​ក៏បាន។
 ​- ដាក់​​​ស្បែក​ជ្រូក ដាក់សណ្តែក​កួរ ដាក់ជី និង​អង្ករលីងចូល​ជាមួយ​សាច់​គោ។ ដាក់ទឹកប្រហុកចូលបន្តិច រួច​- ច្របល់​ចូល​គ្នា​អោយ​សព្វ​ជា​ការ​ស្រេច។

ចំណាំ
ក្នុង​វីធីធ្វើភ្លាស្បែកជ្រូកខាង​លើ មិន​មាន​កំណត់​បរិមាណ​សាច់ ឬ​បន្លែ និង​គ្រឿង​ផ្សំ​ឡើយ​ ព្រោះ​អ្នក​ញ៉ាំ​ខ្លះអាច​​ចូលចិត្ត​សាច់ច្រើន​បន្លែ​តិច​ឬ​ផ្ទុយមក​វិញ ឯ​រសជាតិ​ប្រៃ​ ផ្អែម ជូរ​ក៏​ដូច្នេះ​ដែរគឺ​អ្នក​បន្ថែម​ទៅ​តាម​ចំណូល​ចិត្ត៕