ម៉ាំសាច់ជ្រូកស្ងោរផ្ទាប់ជាមួយសាឡាដ
និង ត្រសក់ជាម្ហូបដែលងាយធ្វើបំផុតនិងមានរសជាតិឆ្ងាញ់ពិសារ៖
គ្រឿងផ្សំ ៖
-
ម៉ាំត្រីរ៉ស់
-
សាច់ជ្រូក៣ជាន់
-
ខ្ទឹមស
-
ក្រូចឆ្មារ
-
ស្ករស
-
សាឡាដ
-
ត្រសក់
របៀបធ្វើ៖
-
ស្ងោរសាប់ជ្រូក៣ជាន់អោយឆ្អិន។
-
លាងម៉ាំអោយស្អាត។ រួចហាន់ជាចំណិតតូចៗ។
-
ហាន់ខ្ទឹមសជាបន្ទះស្តើងៗលាយជាមួយម៉ាំដែលហាន់ហើយ
រួចច្របាច់ក្រូចឆ្មារ និង ដាក់ស្ករសចូលតាមរសជាតិដែលចូលចិត្ត។ រួចច្របល់ចូលគ្នាអោយសព្វ។
-
ហាន់សាច់ជ្រូកស្ងោរដែលឆ្អិនហើយជាចំណិតតូចៗ។
-
លាងសាឡាដនិងហាន់ត្រសក់ដាក់ជាការស្រេច។
ចំណាំ៖ សំរាប់អ្នកដែលចូលចិត្តម្ទេស ហាន់លាយជាមួយម៉ាំនឹងជួយបន្ថែមរសជាតិម្ហូបមួយកំរិតថែមទៀត៕