សំលម្ជូរគ្រឿង​សាច់គោ

គ្រឿងផ្សំ៖
-  សាច់គោ (សាច់​កំភួន សាច់​ស្លម្ជូរគ្រឿង មិនបាច់​យក​សាច់​ផុយទេ)
-  ត្រកួន
-  គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម​ (​បើមាន)
-  សណ្តែកដីលីង
-  ម្ជូរ​សណ្តាន់ ឫ អំពិលទុំ
-  ប្រហុក
-  ស្ករស អំបិល ទឹកត្រី

របៀបធ្វើ៖
-  ហាន់​សាច់គោជា​បន្ួះតូចៗ
-  បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច   រមៀត  រំដេង  ខ្ទឹមស  ខ្ទឹមក្រហម​  សណ្តែកដីលីង។
-  ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
-  ដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួច​​​ដាក់សាច់គោច្របល់ចូល​គ្នា។ ដាក់ម្ជូរ​សណ្តាន់ ឫ អំពិលទុំ រួច​ដាក់ទឹកត្រី  អំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ ថែមទឹករំងាស់មួយស្របក់អោយសាច់គោផុយ​។ រួច​ភ្លក់ប្រៃផ្អែមរួចជា​​ការ​ស្រេច។
-  ត្រកួន​ត្រូវកាត់​ខ្លីៗ (ដូចក្នុង​រូប) ចាំ​ពេល​រៀប​ញ៉ាំ​ចាំ​ដាក់​ចូល​ទុក​១ពុះទើប​នៅ​ពណ៌​បៃតង​ស្រស់ ហើយមាន​រសជាតិឆ្ងាញ់ មិនរលួយពេក។