មីឆា វិធីចំអិននៅផ្ទះ


គ្រឿង​ផ្សំ
§​  សាច់គោ បង្គារ​ស្រស់ មឹកស្រស់
§  ស្នៀតពោត ស្ពែបូកគោ ស្ពៃតឿ  ផ្សិត​ចំបើង ការ៉ុត
§  ប្រេងឆា ​ ប្រេង​ខ្យង  ម្រេច ស្ករស
§  មីមូល

របៀប​ចំអិន
§  ​សាច់គោហាន់ជា​ចំណិត​តូចៗ​ ស្តើងៗ
§  បង្គារ​ បកសំបក​ចេញ វះយក​សរសៃខ្មៅនៅខ្នង​ចេញ
§  កាត់មឹក​ជា​កង់​តូចៗ
§  ហាន់បន្លែ តៅ​តាម​រាង​ដែល​អ្នក​ចូលចិត្ត
§  ចាក់ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ ទុក​អោយ​ក្តៅរួចចាក់​មឹក បង្គារ ​និងបន្លែចូល​ទាំង​អស់​ព្រម​គ្នា លើក​លែង​តែ​ស្ពៃ​តឿ។
§  ឆា​ត្រលប់​២ ៣​ដង​រួច​ដាក់​ប្រេង​ខ្យង​ចូល ឆា​ត្រលប់​ចុះឡើង អោយ​មឹក បង្គារ ​និងបន្លែច្របល់សព្វជាមួយ​ប្រេង​ខ្យង។ ចាក់​ទឹក​ថែម​បន្តិច បើគោក​ពេក។
§  ទុក​អោយមឹក​ឆ្អិន​បន្តិច ដាក់​មីមូល​ចូល ដំណាលគ្នានឹងស្ពៃ​តឿ។ ឆាត្រលប់​ចុះឡើង​អោយ​សព្វ រួច​ទើប​ដាក់សាច់គោក្រោយ​គេបង្អស់។
§  ឆា​ ២ ៣ត្រលប់​អោយ​សាច់គោឆ្អិន​បន្តិចជាការ​ស្រេច៕