ចៃយ៉

គ្រឿង​ផ្សំ
-  សំបក​ប៉កពា (តូច)
-  សាច់​ជ្រូកសុទ្ធ
-  បង្គាក្រៀម
-  មើមត្រាវ
-  ការ៉ុត
-  សណ្តែក​ដីលីង
-  សណ្តែកបណ្តុះ
-  ពងមាន់​ ១
-  អំបិល  ស្ករ​  ទឹកត្រី(មិន​បាច់​ប្រើ​ក៏បាន)  ប្រេងឆា ​ ប្រេង​ខ្យង 

របៀប​ចំអិន
-  ចិញ្ច្រាំ​សាច់​ជ្រូក​ជាមួយ​បង្គាក្រៀម​អោយម៉ត់​ល្អ។
-  ហាន់មើមត្រាវ​ជា​សរសៃរ​តូចៗ​។
-  ឈូស​ការ៉ុត​ជា​សរសៃ​រ។
-  បុក​សណ្តែក​ដី​លីង ដាក់​លាយ​ជាមួយ​​ សាច់​ដែលចិញ្ច្រាំរួច ដាក់ការ៉ុត  មើមត្រាវ​  ​សណ្តែកបណ្តុះ ដាក់​អំបិល​ ស្ករ ប្រេង​ខ្យងចូល​រួច​ច្របល់​ចូល​គ្នា​អោយ​សព្វ។
-  យក​សំបក​ប៉កពា មក​រុំ​ខ្ចប់ រួច​បង់​ក្នុង​ប្រេង​ដែល​កំពុង​ក្តៅ​ (មូរ​បណ្តើរ​ ចំអិន​បណ្តើរ​ទើម​មិន​ក្រៀម​សំបក)។

ចំណាំ៖
-  កុំដាក់​អំបិល​និង​ស្ករ​ច្រើន​ពេក នៅពេលដែលរសជាតិ​ប្រៃ​ផ្អែមច្បាស់​ពេក​ ចៃយ៉យើង​មិន​សូវឆ្ងាញ់​ទេ។
-  ខ្ញុំមិន​បាន​បញ្ជាក់​អំពី​បរិមាណ​នៃ​គ្រឿង​ផ្សំ ដោយ​ទុក​ជូន​អ្នក​ចំអិន​សំរេច​ខ្លួន​ឯង ព្រោះ​ថា​អ្នក​ខ្លះ​ចូល​ចិត្ត​ដាក់​សាច់​ច្រើន ខ្លះ​ចូល​ចិត្ត​តិច ខ្លះ​ចូល​ចិត្ត​ការ៉ុត ខ្លះ​មិន​ចូល​ចិត្ត​។ល៕