វិធីធ្វើឆាក្តាមថ្មម្រេចខ្ចី

វិធី​ធ្វើ​ឆា​ក្តាម​ថ្ម​ដែល​ខ្ញុំ​រៀន​នៅពេល​ឈរ​មើល​គេ​ឆាអោយ​នៅ​ក្នុង​ផ្សារ​លើ​ ក្រុង​ព្រះ​សីហនុ  រួច​ហើយ​ក៏​យក​មក​អនុវត្ត​តាម​ទើប​ចេញ​បាន​មួយ​ចាន​ដូច​ក្នុង​រូប​ខាង​លើ។ មើល​ទៅ​ដូច​ជា​គោក​បន្តិច សំរាបអ្នក​ចូល​ចិត្ត​ឆា​ដែល​មាន​ទឹកឆា​ ប៉ុន្តែ​នៅ​ពេល​ចំអិន​គ្រាន់​តែ​ថែម​ទឹក​អោយ​ច្រើនបន្តិច​ទៅ​ជាការ​ស្រេច​ហើយ។




គ្រឿង​ផ្សំ
-     ក្តាម​ថ្ម
-     ម្រេច​ខ្ចី  ស្លឹក​ខ្ទឹម
-     អំបិល  ស្ករ​  ទឹកត្រី(មិន​បាច់​ប្រើ​ក៏បាន)  ប្រេងឆា ​ ប្រេង​ខ្យង  ម្រេច

របៀប​ចំអិន
​១. លាង​ក្តាម​អោយស្អាត។ បក​ស្នូកចេញ   ដក​ស្រកី​ចេញអោយ​ស្អាតរួច​កាត់ក្តាម​មួយ​ជា​បួន។
២. ដំ​បំបែក​សំបក​ដង្កៀបដើម្បី​ងាយបរិភោគ។ លាង​ម្រេច​ខ្ចី និង​ស្លឹក​ខ្ទឹម។
៣. យក​ក្តាមទៅ​ចំហុយ ប្រមាណ​៥​នាទី។​
៤. លាយ​គ្រឿង អំបិល  ស្ករ​  ទឹកត្រី  ប្រេង​ខ្យង រួចភ្លក្ស​មើល​អោយ​មាន​រសជាតិ​ប្រៃផ្អែម​ច្បាស់។
៥. កាត់ស្លឹក​ខ្ទឹមរាង​វែងៗ​បន្តិច
៦. ដាក់​ប្រេង​ឆា​ចូល​ខ្ទះ (ច្រើន​បន្តិច) ទុក​អោយ​ក្តៅដាក់ម្រេច​ខ្ចី​ចូល  រួច​ចាក់​គ្រឿង​ដែល​លាយ​ចូល​ ឆា​ត្រលប់​ចុះ​ឡើងពី​រ​បី​ត្រលប់  ចាក់​​ក្តាម​ដែល​ចំហុយ​រួចចូល ដាក់​ទឹក​បន្តិចឆា​អោយចូល​គ្រឿង​សព្វ រួច​ដាក់​ស្លឹក​ខ្ទឹម​ចូល​ជាការ​ស្រេច៕