ឡាបសាច់មាន់

គ្រឿ​ង​ផ្សំ​ ៖
​-​សា​ច់​ទ្រូ​ង​មា​ន់​ចិ​ញ្ច្រាំ​ ​១​៥​០​ក្រា​ម​
​-​ថ្លើ​ម​មា​ន់​ស្រ​ស់​ ​ហា​ន់​ស្តើ​ង​ៗ​ ​៨​០​ក្រា​ម​
​-​ត្រ​ស​ក់​ ​ហា​ន់​ជា​ប​ន្ទះ​ស្តើ​ង​ៗ​ ​៥​ចំ​ណិ​ត​
​-​ខ្ទឹ​ម​ក្រ​ហ​ម​ហា​ន់​ ​៥​កំ​ពឹ​ស​
​-​ជី​រ​វ៉ា​ន់​ស៊ុ​យ​​ ​១​ដើ​ម​
​-​ជី​រ​អ​ង្កា​ម​ ​១​/​៤​ចា​ន​ច​ង្កឹះ​
​-​ទឹ​ក​ក្រូ​ច​ឆ្មា​រ​ ​១​ផ្លែ​
​-​ទឹ​ក​ត្រី​ ​១​ស្លា​ប​ព្រា​បា​យ​
​-​ស្ក​រ​ត្នោ​ត​ ​១​​ស្លា​ប​ព្រា​កា​ហ្វេ​
​-​ម្សៅ​ស៊ុ​ប​​ ​២​ស្លា​ប​ព្រា​កា​ហ្វេ​
​​​​-​​​អ​ង្ក​រលីងបុក ១ស្លាបព្រាបាយ​
​-​ស្លឹ​កខ្ទឹម ហាន់តូចៗ ២មើម​
​-​ប្រេ​ង​ឆាយ៉ុក ២ស្លាបព្រាបាយ​
​-​ទឹ​ក​ស៊ុ​បមាន់ ឬទឹកស្អាត ១ស្លាបព្រាបាយ​
​-​ម្រេ​ច​ម៉ដ្ឋ ១/២ ស្លាបព្រាបាយ​

វិ​ធី​ចំអិន ៖
១.​​​  រៀ​ប​ត្រ​សក់ដាក់ ក្នុងចាន រួចយកទៅក្លាស្សេត្រជាក់ ត្រៀមទុក
​២​.  ធ្វើ​ប្រេ​ង​ជីរអង្កាម ដោយដាក់ជីរអង្កាម ជាមួយប្រេងអូលីវ ក្នុងត្បាល់ រួចប្រើអង្រែបុកថ្នមៗ រហូតចេញពណ៌បៃតង ទុកមួយ-ឡែក
​៣​. លី​ង​សា​ច់ទ្រូងមាន់ ជាមួយនឹងស៊ុប ក្នុងឆ្នាំង ដោយប្រើភ្លើងល្មម ឱ្យឆ្អិន ដាក់ថ្លើមមាន់ចូល កូររហូតឆ្អិនសព្វ បិទភ្លើង ​ផ្សំ​រ​ស​ជា​តិ​ដោ​យ​ ​ស្ក​រ​ត្នោត ទឹកត្រី ទឹកក្រូចឆ្មារ ម្រេចម៉ដ្ឋ អង្ករលីង និង ម្សៅស៊ុបខ្នរ ហើយរោយជីរវ៉ាន់ស៊ុយុ កូរបញ្ចូលគ្នា ​ភ្ល​ក់​រ​ស​ជា​តិ​តា​ម​ចំ​ណូ​ល​ចិ​ត្ត​​
​៤​.  ដួ​ស​ឡា​ប​ដា​ក់​ចា​ន​ត្រ​ស​ក់​ដែ​ល​ត្រៀ​មទុក រោយពីលើដោយ ស្លឹកខ្ទឹម រួចស្រោចប្រេងជីរអង្កាម ជាការស្រេច៕