ម្ហូបអាហារពិតជាសំខាន់សំរាប់សុខភាពរាងកាយ
ហើយមុខម្ហូបដែលឆ្ងុយឆ្ងាញ់ក៏កាន់តែធ្វើឲ្អារម្មណ៍ក្នុងការទទួលទានមានភាពសប្បាយរីករាយមួយកំរិតទៀត
ដូច្នេះស្រ្តីមេផ្ទះទាំងឡាយកុំភ្លេចណាមន្តស្នេហ៍ដ៏ទាក់ទាញមួយអាចយកឈ្នះចិត្តស្វាមីកុំឲ្យឧស្សាហ៍ចេញបាយក្រៅផ្ទះនោះ
ត្រូវតែចេះរៀម្ហូប អាហារឆ្ងាញ់ៗ សំរាប់ស្វាមី ហើយថ្ងៃនេះ Cambodia Recipe សូមបង្ហាញជូនមុខម្ហូបឆ្ងុយឆ្ងាញមួយមុខទៀតនោះគឺញាំត្រប់ដុត៖
គ្រឿងផ្សំ ៖
-ត្រប់វែង
២ផ្លែ
-សាច់ជ្រូកកិន
ឬចិញ្ច្រាំ កន្លះចានចង្កឹះ
-បង្គាស្រុស
៨ក្បាល
-ជីរអង្កាម
ក្តិចយកស្លឹក ២ស្លាបព្រាបាយ
គ្រឿងផ្សំទឹកញាំ៖
-ម្ទេសខ្មាំង
ហាន់ ២ផ្លែ
-ខ្ទឹមក្រហម
ហាន់ ៣ស្លាបព្រាបាយ
-ទឹកត្រី ៣ស្លាបព្រាបាយ
-ទឹកក្រូចឆ្មារ
៥ស្លាបព្រាបាយ
-ស្ករស ១ស្លាបព្រាបាយ
វិធីញាំដើម្បីទទួលបានញាំត្រប់ដុតដ៏ឆ្ងុយឆ្ងាញ់៖
១.លាយគ្រឿងផ្សំទឹកញាំទាំងអស់
បញ្ចូលគ្នាឱ្យសព្វ
២.អាំងឬដុតត្រប់
ឱ្យទន់ ហើយឆ្អិនល្អ រួចបកសំបកចេញ ហាន់ ជាកង់ៗ រៀបដាក់ក្នុងចាន។
៣.ដាក់បង្គា
និងសាច់ជ្រូកចូល រួចសឹមស្រោចទឹកញាំ ពីលើ ហើយលាយច្របល់បញ្ចូលគ្នាឱ្យសព្វ៕
