បង្អែមល្ពៅឆឹងខ្ទិះដូង

ប្រិយ​មិត្តភាគ​ច្រើន​ប្រហែល​ជា​ធ្លាប់​ញាំ​តែដំឡូង​ឆឹង​ជា​មួយ​ស្ករ​ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​សូម​សាក​ល្បង​ចម្អិន​ជាមួយ ​បង្អែម​ល្ពៅឆឹង​ខ្ទិះដូង ​វិញ​ម្តង​មើល​រស់​ជាតិ​យ៉ាង​ណា​ដែរ សូម​អនុ​​វត្ត​ជា​មួយ ​Cambodia Recipe​ ដូច​ខាង​ក្រោម៖

+ គ្រឿងផ្សំ៖
- ល្ពៅ កន្លះគីឡូ កាត់ពុះជាចំណិតៗកុំតូចពេក
- ស្ករស ២៥០ក្រាម
- ទឹក ៥០០ក្រាម
- ខ្ទិះដូង ១០០ក្រាម
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ម្សៅអង្ករ កន្លះស្លាបព្រាបាយ

+ វិធីធ្វើ៖
១. ​មុន​ដំបូង​យក​ល្ពៅមក​ដាក់​ត្រាំទឹក ​(លាយកំបោចុងស្លាបព្រាកាហ្វេ)ប្រហែលជា ៣០នាទី។
២. យកទឹក​ដាក់​ដាំរួចចាក់​ស្ករសចូល​​ដាំឲ្យ​ពុះ​យក​ល្ពៅ​​មក​ដាក់​ចូល​ដាំ​វា​បន្ត​ទៀត(ត្រឡប់​ល្ពៅ​)​ឲ្យ​ទឹក​ស្ករស​រាង​គោក។
៣. យក​ខ្ទិះ​ដូង​, ម្សៅអង្ករ និងអំបិល​ដាក់​ដាំ​ឲ្យ​ពុះ បន្ទាប់​មក​យក​វា​ទៅ​ស្រោច​ពី​លើ​ល្ពៅ​ដែល​ឆឹង​រួច​អាច​ញាំ​បាន​ហើយ៕​