វិធីធ្វើ បង្អែមបបរសណ្តែកស

បង្អែមបបរសណ្តែកស ​​​គឺ​ជា​បង្អែម​​មួយ​​ប្រភេទ​​ដែល​​មាន​​គ្រឿង​ផ្សំ​​ដូច​ជាៈ​​​ សណ្តែកស, ​អង្ករដំណើប, ​ស្ករស, ​អំបិល ​និង​ខ្ទិះ​ដូង​ ​​ចង់​ដឹង​​កាន់​តែ​​ច្បាស់​​ទៅទៀត​​សូម​​អនុវត្ត​​ជា​មួយ​ ​មង្គល​ការ ​ដូច​ខាង​ក្រោម៖

+ គ្រឿងផ្សំ៖
-      សណ្តែកស កន្លះចានចង្កឹះ (លាង​ត្រាំ​ទឹកឲ្យ​រីក)
-      អង្ករដំណើប កន្លះចានចង្កឹះ (លាង​ត្រាំ​ទឹកឲ្យ​រីក)
-      ស្ករស ២២៥ ក្រាម
-      អំបិល ១ ចិប
-      ខ្ទិះដូង កន្លះចានចង្កឹះ

+ គ្រឿងផ្សំ៖
១. មុន​ដំបូង​​យក​ទឹក​ដាក់​ចូល​ក្នុង​ឆ្នាំង​ដាំ​ឲ្យ​ពុះ​​ បន្ទាប់​មក​ដាក់​សណ្តែក​ស​ចូលដាំ​វា​​ឲ្យ​ផុស​។
២. ​​បន្ទាប់​ពី​សណ្តែក​ផុស​ហើយ​ដាក់​អង្ករដំណើប​ចូល​​រួច​ដាំ​បន្តទៀត​​​ឲ្យ​អង្ករ​ឆ្អិន​។
៣. យក​អំបិល​ ស្ករស និង​ខ្ទិះ​ដូង​ដាក់​ចូល​​ កូរ​ឲ្យ​រលាយ​ចូល​គ្នា​សព្វ​ជា​ការ​ស្រេច នៅ​ពេល​ញាំ​​ដួស​ខ្ទិះ​ដូង​ថែម​​ដាក់ពីលើ​​បន្តិច​ទៀត​កាន់​តែ​មាន​រស់​ជាតិ​ឆ្ងាញ់៕​