ថ្ងៃនេះដែល Cambodia
Recipe សូម ធ្វើការណែនាំម្ហូបមួយមុខទៀត ដែលទទួលការពេញនិយមយ៉ាងខ្លាំង
ជាពិសេសនៅតាមបណ្តោលភោជនីយដ្ឋាននានា។ ម្ហូបមួយនេះមានឈ្មោះថា សាច់មាន់ទ្រង់គ្រឿង
ដោយប្រើប្រាស់គ្រឿងផ្សំផ្សេងៗ ដែលមាននៅក្នុងផ្ទះបាយស្រាប់។
គ្រឿងផ្សំ ៖
- ភ្លៅមាន់ ២ ភ្លៅ
- ស្រាស្លា ១ ព្រាបាយ
- ទឹកធម្មតា ៣ ស្លាព្រាបាយ
- ទឹកស៊ីអៀវខាប់ ៣
ស្លាព្រាបាយ
- ស្ករកន្លះស្លាព្រាបាយ
- អំបិល ១ ស្លាព្រាកាហ្វេ
- ប៊ីចេង ១ ស្លាព្រាកាហ្វេ
- ខ្ញីហាន់ហើយ ៤០ ក្រាម
- ម្ទេស ១ ផ្លែ
វិធីធ្វើ ៖
១. ជាដំបូងអ្នកត្រូវលាងសាច់មាន់ជាមុនសិន។
ហាន់ម្ទេសជាចំណិតៗបញ្ឆិតៗ។
២. ដាក់ប្រេងរុក្ខជាតិឆាទឹកត្រីខាប់
បន្ទាប់មកចាក់ស្រា,
ស្ករ, ទឹកធម្មតា, អំបិល,
ប៊ីចេងចូលឆាឲ្យសព្វទុកឲ្យត្រជាក់ បន្ទាប់មកប្រឡាក់សាច់ឲ្យសព្វផ្អាប់ទុករយះពេល
២ ម៉ោង។
៣. បន្ទាប់មកដាក់ចំហុយសាច់រយៈពេល
២០ នាទី រួចហើយស្រង់ចេញទុកឲ្យត្រជាក់កាច់ជាដុំៗរាប់ដាក់ចាន បន្ទាប់មកស្រោចទឹកគ្រឿងខាប់ដែលសល់ប្រលាក់សាច់ពីលើសាច់
ហើយរោយម្ទេស និងខ្ញីពីលើជាការស្រេច៕