វិធីធ្វើស៊ុតបំពង ឲ្យមានរស់ជាតិឈ្ងុយឆ្ងាញ់

ស៊ុត​ជា​អាហារ​មួយ​ប្រភេទ​ ដែល​សម្បូរ​ទៅ​ដោយ​ជីវ​ជាតិ ហើយ​មាន​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​យក​ទៅ​ចៀន​ធ្វើ​ជា​អាហារ​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ​មេផ្ទះ​គ្រប់​រូប​ក៏​អាច​ធ្វើ​ការ​កែ​ឆ្នៃ​ស៊ុត​ទៅ​ជា​អាហារ​ថ្មី​ មួយ​បែប​ទៀត ដូច​ជា​ស៊ុត​បំពង ដ៏​មាន​រស់​ជាតិ​ឈ្ងុយ​ឆ្ងាញ់។

គ្រឿងផ្សំ
- ម្សៅបំពង ១  កូនចាន
- ស៊ុត ៤ គ្រាប់
- ទឹកត្រជាក់
- ប្រេងរុក្ខជាតិ ៤ ខាំ
- អំបិល

វិធីធ្វើ
១. យក​ស៊ុតមក​លាង​ឲ្យ​ស្អាត បន្ទាប់​មក​យក​មក​ស្ងោ​កុំ​ឲ្យ​ឆ្អិន​ពេក (ជរ័ភ្នៅ) បន្ទាប់​មក​ទុក​ឲ្យ​ត្រជាក់​បក​សម្បក​ចេញ​ឲ្យ​ស្អាត​ទុក​មួយ​អន្លើ។
២. យក​ម្សៅ​បំពង​មកលាយ​ជាមួយ​ទឹក​ត្រជាក់​កុំ​ឲ្យ​រាវ​ពេក ឲ្យនៅ​ខាប់​ៗ​អាចលុញ​បាន​ ដាក់អំបិល​មួយ​ចិប (កុំឲ្យដឹង​ជាតិ​ប្រៃ) បន្ទាប់​មក​ដាក់​ពង​ទាលុញ​ឲ្យ​ពេញ។
៣. ដាក់​ខ្លាញ់​ដាំ​ឲ្យ​ក្ដៅ បន្ទាប់​មក​យក​ពង​ដែល​លុញ​ទុក​នោះ​មក​បង់​ចាំ​រហូត​ដល់​ម្សៅ​ស៊ុត​គ្រៀម​ល្អ។

ទឹកជ្រលក់ ៖
ទឹក​ជ្រលក់​អ្នក​អាច​ធ្វើ​បាន​ច្រើន​យ៉ាង​តាម​ចំណូល​ចិត្ត ឬក៏យក​​ទឹក​​ត្រី​ចាក់​ចូល​ក្នុង​កូន​ចាន​តូច​មួយ​ ដាក់អំបិលបន្ទិច, ខ្ទឹមជញ្ជ្រោំ, ប៊ីចេង, ស្កសរបន្តិច កូរ​ចូល​គ្នា​ជា​ការ​ស្រេច៕