ស៊ុបបន្លែ

គ្រឿងផ្សំ​៖

- ផ្កា​ខាត់ណា 1 ដុំ​

- ការ៉ុត 1 ផ្លែ​

- សណ្តែកកួរ 3 ដើម​

- ស្លឹក​ខ្ទឹម 2 ដើម​

- ស្លឹក​ឃី​ង​ឆាយ 3 ដើម​

ឆែ​ថាវ 1 មើម​

- អំបិល 2 ស្លាបព្រា​បាយ​

- ម្សៅ​ស៊ុប កន្លះ​ស្លាបព្រា​បាយ​

ទឹក​ស៊ុប 3 ចាន​គុយទាវ​


វិធី​ធ្វើ​៖

-​សណ្តែកកួរ​ត្រូវ​កាត់​ប្រវែង​មួយ​ថ្នាំងដៃ ឆៃថាវ ផ្កា​ខាត់ណា​ត្រូវ​កាត់​ជា​ដុំៗ រីឯ​ការ៉ុត​ហាន់​ជា​បន្ទះ 

ស្លឹក​ខ្ទឹម ស្លឹក​ឃី​ង​ឆាយ​កាត់​ជា​កង់ៗ​។​

-​ដាំទឹក​ស៊ុប ដាក់​ផ្កា​ខាត់ណា សណ្តែកកួរ ឆៃថាវ ការ៉ុត អំបិល ម្សៅ​ស៊ុប រំងាស់​រយៈពេល 15​នាទី 

ទើប​ដាក់​ឃី​ង​ឆាយ និង​ស្លឹក​ខ្ទឹម​ជាការ​ស្រេច​៕