គ្រឿងផ្សំ៖
- សាច់មាន់
- បង្គារក្រៀម
- យីហ៊ឺក្រៀម
- សាឡាដសង
- វ៉ាន់ស៊ុយ
- ខ្ទឹមស
- ស្ករស
- ទឹកត្រី
- ម្រេច
- អំបិល
- ដុំស៊ុប (បើមាន)
វិធីធ្វើ៖
-កាប់សាច់មាន់ជាដុំៗ
ហាន់យីហ៊ឺក្រៀមជាចំណិតតូចៗ
-ដាំទឹកអោយពុះ បង់សាច់មាន់ បង្គារក្រៀម
យីហ៊ឺក្រៀម ខ្ទឹមសចិញ្ច្រា
-បង់ដុំស៊ុប(បើមាន) ដាក់ទឹកត្រី ម្រេច
អំបិល ស្ករស តាមរសជាត់ដែលចូលចិត្ត
-រំងាស់អោយសាច់មាន់ផុយបន្តិច
(កុំផុយពេក) ទុកជាការស្រេច ។
****ពេលរៀបញ៉ាំចាំកំដៅទឹកស៊ុប រួចបង់សាឡាដសងនិងវ៉ាន់ស៊ុយ៕
****ពេលរៀបញ៉ាំចាំកំដៅទឹកស៊ុប រួចបង់សាឡាដសងនិងវ៉ាន់ស៊ុយ៕