សម្លខួរពោតខ្ចី

គ្រឿងផ្សំ​៖

- សាច់ជ្រូក 3​ខាំ​

- ពោត​ខ្ចី 5​ផ្លៃ​

- ហៃ​ប៊ី 3​ស្លាបព្រា​បាយ​

- ខ្ទឹមស ចិញ្ច្រាំ 2​ស្លាបព្រា​បាយ​

- ទឹកត្រី កន្លះ​ស្លាបព្រា​បាយ​

- ស្ករ 1​ស្លាបព្រា​បាយ​

- អំបិល 1​ស្លាបព្រា​បាយ​

- ស្លឹក​ខ្ទឹម 3​ដើម​

- ម្រេច​ម៉ដ្ឋ កន្លះ​ស្លាបព្រា​បាយ​

- ម្សៅ​ស៊ុប 1​ស្លាបព្រា​បាយ​


វិធី​ធ្វើ​៖

-​ពោត​ខ្ចី​ត្រូវ​ចិត​ស្តើងៗ សាច់ជ្រូក និង​ហៃ​ប៊ី​ចិញ្ច្រាំ​ឲ្យ​ម៉ត់​។​

-​ដាក់​ខ្លាញ់​ឲ្យ​ក្តៅ ដាក់​ខ្លឹម​ស​បំពង​ឲ្យ​ឈ្ងុយ ទើប​ដាក់​សាច់​ចិញ្ច្រាំ ពោត ឆា​ចូលគ្នា​ឲ្យ​សព្វ ចាក់ទឹក​

ត្រី អំបិល ស្ករ ម្សៅ​ស៊ុប ម្រេច ចាក់ទឹក​ចូល​បន្តិច កុំ​ឲ្យ​រាវ​ពេក​ភ្លក់​ឲ្យ​ល្មម ទុក​ឲ្យ​ឆ្អិន ទើប​រោយ​

ស្លឹក​ខ្ទឹម​ចូល​៕