គ្រឿងផ្សំ៖
- ខ្ទឹមស
- ខ្ទឹមក្រហម
- ម្ទេសខ្មាំង
- ត្រប់រោម
- ក្រូចឆ្មារ
- ដូងទុំ
- ត្រួយល្ពៅ
- ស្អំ
- ត្រកួន
- ត្រយូងចេក
- ត្រប់ស្រួយ
- សណ្តែកគួរ
- ត្រប់វែង
- ផ្កាស្នោ
- ផ្កាចំប៉ី
- កាពិល្អ
- ទឹកត្រី
- ទឹកខ្មេះ
- ស្ករ
- ម្សៅស៊ុប
- ខ្លាញ់រាវ
វិធីធ្វើទឹកគ្រឿងកាពិមាន២បែប៖
វិធីធ្វើទឹកគ្រឿងកាពិមាន២បែប៖
វិធីធ្វើទី១៖
-យកត្រប់រោមទុំ កោសរោមចេញ
ហាន់ស្តើងៗបុកលាយជាមួយនិងខ្ទឹមស ខ្ទឹមក្រហម កាពិ ម្ទេស
ខ្មាំង
(សុទ្ធតែប្រើឆៅទាំងអស់) ចូលគ្នាឱ្យម៉ដ្ឋ
ហើយច្របាច់ក្រូចឆ្មាចាក់ទឹកខ្មេះ ទឹកត្រី ស្ករស ម្សៅ
ស៊ុប
កូរចូលគ្នាឱ្យសព្វ ភ្លក្សមើលឱ្យល្មមតាមចូលចិត្ត ។
វិធីធ្វើទី២៖
វិធីធ្វើទី២៖
-ត្រីឆ្អើបេះយកសាច់លីងជាមួយខ្ទឹមស
ខ្ទឹមក្រហម ម្ទេសខ្មាំងឱ្យឈ្ងុយ ហើយបុកឱ្យល្អិត (លីង
ដាក់ខ្លាញ់បន្តិច)
កាពិចៀនឱ្យឆ្អិនដាក់បុកជាមួយត្រីឆ្អើ ទើបបារដាក់កូនចាន
ច្របាច់ក្រូចឆ្មា ចាក់
ទឹកត្រី ស្ករ ម្សៅស៊ុប ដាក់ទឹកក្តៅបន្តិច កូរចូលគ្នាឱ្យសព្វ
ភ្លក្សមើលឱ្យល្មម។
វិធីចំអិនអន្លក់ក៏មានពីរបែបដែរ៖
វិធីចំអិនអន្លក់ក៏មានពីរបែបដែរ៖
-ត្រួយល្ពៅសកឱ្យស្អាត
ស្អំបេះយកស្លឹកខ្ចីៗ ត្រយូងចេកសកស្រទាប់ខ្ចី កាត់ជាកំណាត់ៗ ត្រាំទឹក
ម្ជូរឱ្យស សណ្តែកគួរ ត្រកួនកាត់វែងៗ ត្រប់ស្រួយកាត់ក្បាលលាងទឹក។
-កោសដូងពូតយកខ្ទិះធម្មតា
ដាក់ស្ងោរអន្លក់ទាំងអស់នេះឱ្យឆ្អិន ទើបរៀបដាក់ចានសំប៉ែត
ចំណែកស្អំត្រូវយកខ្ទិះរម្ងាស់ឱ្យខាប់ ដាក់ស្អំត្រលប់ចុះឡើង
(ឱ្យកាន់តែស្រពោន)។
វិធីចំអិនមួយបែបទៀត៖
វិធីចំអិនមួយបែបទៀត៖
-ស៊ុតទាគោះដាក់ចានវាយឱ្យបែក។
-ផ្កាស្នោ ផ្កាចំប៉ី លាងទឹកឱ្យស្អាត
ត្រប់វែងចិតសំបកកាត់កង់ៗចិតជាបន្ទះៗដាក់ត្រាំទឹក ស្អំបេះ
យកស្លឹកខ្លីៗ។
-ដាំខ្ទះចាក់ខ្លាញ់ទុកឱ្យក្តៅ យកផ្កាស្នោ
ស្អំ ផ្កាចំប៉ី ត្រប់វែង ជ្រលក់និងស៊ុតទាដាក់ចានឱ្យឆ្អិន។
*****កាលណាគេធ្វើទឹកគ្រឿងកាពិ ត្រូវចំអិនអន្លក់ឱ្យបានច្រើនមុខ (ទើបមានឱជារស ឆ្ងាញ់)
*****កាលណាគេធ្វើទឹកគ្រឿងកាពិ ត្រូវចំអិនអន្លក់ឱ្យបានច្រើនមុខ (ទើបមានឱជារស ឆ្ងាញ់)
តែបើមិនចូលចិត្តអន្លក់ឆ្អិនទេ អាចប្រើអន្លក់ឆៅជំនួសក៏បាន
តាមការចូលចិត្តរៀងៗខ្លួន ៕