គ្រឿងផ្សំ៖
- បង្គា 3 ខាំ
- ទឹកកកម៉ដ្ឋ 1កែវ
- ស្ពៃក្តោប 1 ជ្រុង
- ម្ទេស 3 គ្រាប់
- ទឹកត្រី 2
ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ 2ស្លាបព្រាបាយ
- ស្ករស 2 ស្លាបព្រាបាយ
វិធីធ្វើ៖
-បង្គាបកសំបកទុកតែកន្ទុយ
ស្ពៃក្តោបហាន់ជាសរសៃ ម្ទេស ខ្ទឹមស បុកចូលគ្នា ទឹកកកវាយឲ្យម៉ដ្ឋ
។
-យកបង្គារៀបដាក់ចាន
ហើយយកទឹកកកគ្របពីលើឲ្យត្រជាក់(អាចក្លាសេក្នុងទូរទឹកកកក៏បាន)
រួចលាយ
ទឹកត្រី ស្ករ ទឹកក្រូចឆ្មារ ម្ទេស ខ្ទឹមស ច្របល់ចូលគ្នា ពេលញ៉ាំ ស្រោចពីលើបង្គាក៏បាន
ចង់ជ្រលក់ក៏បាន ផ្ទាប់ជាមួយស្ពៃក្តោប
ឬបន្លែ តាមការចូលចិត្ត៕