វិធី​ចិញ្ចឹម​អង្ក្រង​យក​ពង​លក់​

ការបង្កើត​សំបុក​អង្ក្រង​៖
បើសិនជា​អ្នកមាន​ដើមឈើ​មាន​សម្បុក​អង្ក្រង​នៅ​ទីនោះ​ស្រាប់ អ្នក​គ្រាន់តែ​យក​ខ្សែ​មក​ចង​ពី​ដើម
ឈើ​មួយ​ទៅ​ដើមឈើ​មួយទៀត គឺជា​ការ​ស្រេច​។​
បើ​ដើមឈើ​ណា​គ្មាន​អង្ក្រង អ្នក​គ្រាន់តែ​យក​ចំណី​ទៅ​ដាក់​ព្យួរ​នៅលើ​ដើមឈើ​នោះ រួច​យក​សំបុក​
អង្ក្រង​មួយ​ទៅ​ដាក់​ត្រង់​ទី​ដែល​បានដាក់​ចំណី​នោះ វា​នឹង​បង្កើត​សំបុក​នៅលើ​ដើមឈើ​នោះ​មិន​ខាន​។​
ការផ្តល់​ចំណី​៖
អាច​យក​កាកសំណល់​ត្រី​សាច់​ពី​ផ្ទះបាយ​ដាក់​លើ​អ្វីមួយ ទៅ​ចង​ព្យួរ​លើ​ដើមឈើ​ឲ្យ​បាន​ច្រើន​ដើម
នោះ​ការពង្រីក​សម្បុក​របស់​វា​ក៏មាន​ច្រើន​តាម​នោះដែរ​។
​– អាចដាក់​ចំណី​រាល់ថ្ងៃ ឬ​រៀងរាល់​៥​ថ្ងៃ​ម្តង​ក៏បាន ដោយ​ចង​ចំណី​នៅលើ​ខ្សែ ដែល​បាន​ចង​បន្ត​ពី​ដើម​
មួយ​ទៅ​ដើមឈើ​មួយទៀត​។​
​ការប្រមូល​ផល​៖
អង្ក្រង​បង្កើត​ពង​លឿន​ណាស់ ក្នុង​មួយ​សំបុក​អាច​ប្រមូល​ពង​បាន​រហូត​មួយ​គីឡូក្រាម​ក៏មាន ក្នុង​
រង្វង់ ២០​ថ្ងៃ​ម្តង​។ ការផ្តល់​ចំណី​ឲ្យ​បាន​ទៀងទាត់​ធ្វើ​ឲ្យ​វា​ពង្រីក​សំបុក​បាន​លឿន និង​បង្កើត​សំបុក​ថ្មី​ក៏​
ច្រើន​ដែរ​។​
ការយក​ពងអង្ក្រង​មិនចាំបាច់​បំផ្លាញ​សំបុក​វា​ទាំងមូល​ឡើយ គឺ​ទុក​ពីក្រោម​សំបុក យកតែ​ពង​វា​បាន​
ហើយ​។​
ពងអង្ក្រង​ដែល​យកបាន អាច​លក់​ឲ្យ​គេ​ឆៅ ឬ​ជ្រក់​លក់​ខ្លួនឯង​ក៏បាន វា​អាចជា​ការរកចំណូល​មួយ​
ជា​បន្ថែម​ក្រោយពី​ទំនេរ​ពី​ការងារ​ធម្មតា​៕