+ គ្រឿងផ្សំ ៖
– ត្រីស្លាត ៣៥០ក្រាម
– ម្ទេសហាវៃ ១
– ម្ទេសក្រហមធម្មតា ២
– ទឹកធម្មតាមួយពែងតូច
– ខ្ទឹមស ៣ កំពឹស
– ស្រាស 1/3
ពែង
– អំបិល 1/2
ស្លាបព្រាកាហ្វេ
– ស្ករស 1/2
ពែង (១ ស្លាបព្រាកាហ្វេ សម្រាក់ដាក់ជាមួយសាច់ត្រី)
– គ្រឿងការី ២ ទៅ ៣ ស្លាបព្រាបាយ
– ពងមាន់ ១គ្រាប់
– សណ្ដែកកួរ កន្លះខាំ ហាន់ល្អិត
– ជីនាងវង ហាន់
– ស្លឹកក្រូចសើចហាន់ស្មារៗ ៤ ទៅ
៥ សន្លឹក
– ត្រសក់ ពុះជាបួន
ហាន់ស្ដើងល្មម ១ ស្លាបព្រាបាយ
– ខ្ទឹមក្រហម ហាន់ល្អិត
១ស្លាបព្រាបាយ
– សណ្ដែកដី ម៉ដ្ឋ ១
ស្លាបព្រាកាហ្វេ
+ វិធីធ្វើ ៖
-ទឹកជ្រលក់ : យកម្ទេសហាវៃ
ម្ទេសក្រហមធម្មតា ខ្ទឹមស ដាក់ក្នុងម៉ាស៊ីនក្រឡុក រួចដាក់ទឹក១ពែងតូច
ស្រាស អំបិល ស្ករស រួចក្រឡុកឲ្យម៉ដ្ឋ
បន្ទាប់មកវាដាក់ក្នុងឆ្នាំងមួយចំអិនប្រហែល ៥នាទី ទុកឲ្យត្រជាក់
ដាក់យកខ្ទឹមក្រហម ត្រសក់ សណ្ដែកដី។
– ត្រីកោសយកសាច់
រួចយកទៅក្រឡុកជាមួយគ្រឿងការី ពងមាន់ ស្ករស ១ ស្លាបព្រាកាហ្វេ។
– បន្ទាប់មក
យកសាច់ត្រីដែលក្រឡុកហើយដាក់ជាមួយសណ្ដែកកួរ ជីនាងវង ស្លឹកក្រូចសើច
ច្របល់ចូលគ្នាឲ្យសព្វ រួចមូលវាដុំតូចល្មម ដាក់ចៀន នៅពេលដែលឆ្អិន
ជ្រលក់ជាមួយទឹក ជ្រលក់ធ្វើ ខាងលើ រួចជាការស្រេច ៕