គ្រឿងផ្សំ៖
- ទឹកក្រូចឆ្មា កន្លះកូនចានចង្កឹះ
- ស្ករស ៦ស្លាបព្រាបាយ
- ម្ទេសជ្រក់ កន្លះកូនចានចង្កឹះ
- អំបិល ១ស្លាបព្រាបាយ
- ខ្ទឹមស ៥មើម
- ទឹក កនលះកូនចានចង្កឹះ
របៀបធ្វើ៖
- បកសំបកខ្ទឹមនោះឲ្យបានស្អាត រួចចិតវាជាមួយកាំបិទមុខពីរ ដើម្បីបានជាបន្ទះស្តើងៗ។
- យកខ្ទឹមដាក់ចូលក្នុងចានគោមជ្រៅមួយ រួចហើយដាក់គ្រឿងទាំងអស់ចូល ហើយកូរវាឲ្យសព្វល្អ។
- ដាក់វាចូលកែវ រួចរក្សាវាទុកនៅក្នុងទូទឹកកក ពី ៣ថ្ងៃ ទៅ ១អាទិត្យ ទើបយកវាមកញ៉ាំ។
- ដើម្បីទុកវាញ៉ាំបានយូរ អ្នកត្រូវរក្សាទុកនៅក្នុងទូរទឹកកកឲ្យបានត្រឹមត្រូវ៕