ញាំផ្សិតម្ជុល

+ គ្រឿងផ្សំ​៖
ផ្សិត​ម្ជុល​ធំៗ ២​ខាំ​
សាច់ជ្រូក (​ចិញ្ច្រាំ​) ៣​ខាំ​
បង្គា​ក្រៀម កន្លះ​ខាំ​
ខ្ទឹមបារាំង ១​មើម​តូច​ល្មម​
ប៉េងប៉ោះ ១​ផ្លែ​
ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
ទឹកត្រី ២​ស្លាបព្រា​បាយ​
ទឹក​ស្ករ ២​ស្លាបព្រា​បាយ​
ក្រូចឆ្មារ ១​ផ្លែ​
ម្ទេស​ស្រស់ ៥​គ្រាប់​
ខ្ទឹមស ៥​កំពឹស​
ជីរវ៉ាន់ស៊ុយ​
+ វិធី​ធ្វើ​
ស្រុះ​ផ្សិត​ឲ្យ​ឆ្អិន ស្រង់​ដាក់​ចាន​
ដាក់​ដាំទឹក​បរិមាណ​ស្មើ​សាច់ជ្រូក​រួច​ដាក់​ស្ងោរ​វា​ឲ្យ​ឆ្អិន និង​ដាក់​ទឹកស៊ីអ៊ីវ​១​ស្លាបព្រា​បាយ កូរ​ឲ្យ​សព្វ​ពេល​ឆ្អិន​សាច់ជ្រូក​ហើយ​ដួស​ដាក់​ចាន រួច​ដាក់​គ្រឿង ទឹ​ត​ត្រី ទឹក​ស្ករ ច្របាច់​ក្រូចឆ្មារ ហាន់​ម្ទេស ខ្ទឹមបារាំង ប៉េងប៉ោះ និង​ចិញ្ច្រាំ​ខ្ទឹមស​ដាក់ចូល​កូរ​ឲ្យ​សព្វ រួច​ដាក់​ដាក់​ផ្សិត និងបង្គា​ចូល​ច្របល់​ឲ្យ​សព្វ​ម្ដងទៀត​ហាន់​ជីរវ៉ាន់ស៊ុយ​ដាក់​ពីលើ​រួច​ជាការ​ស្រេច ៕​